យ៉ូប 31:25-31 KHOV

25 បើ​ខ្ញុំ​បាន​រីក‌រាយ​សប្បាយ​ដោយ​ព្រោះ​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន ហើយ​ដោយ​ព្រោះ​ដៃ​ខ្ញុំ​បាន​ប្រមូល​ជា​បរិបូរ

26 បើ​ខ្ញុំ​បាន​មើល​ទៅ​ព្រះ‌អាទិត្យ​ក្នុង​កាល​ដែល​ចាំង​មក ឬ​ទៅ​ព្រះ‌ចន្ទ​ដែល​ភ្លឺ​ត្រសែត​ទៅ

27 រួច​ចិត្ត​ខ្ញុំ​មាន​សេចក្តី​ល្បួង​ដោយ​សំងាត់ ហើយ​មាត់​ក៏​បាន​ថើប​ដៃ​របស់​ខ្ញុំ

28 យ៉ាង​នោះ​ក៏​ជា​ការ​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស​ដែរ ដ្បិត​ដូច្នោះ ខ្ញុំ​បាន​លះ​ចោល​ព្រះ​ដែល​គង់​នៅ​ស្ថាន​លើ​ហើយ

29 បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ ដោយ​ឃើញ​សេចក្តី​ហិន‌វិនាស​របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ចិត្ត​ឡើង ក្នុង​កាល​ដែល​សេចក្តី​អាក្រក់​បាន​មក​ដល់​គេ

30 (ប៉ុន្តែ​គ្មាន​ទេ គឺ​ខ្ញុំ​មិន​បាន​ឲ្យ​មាត់​ធ្វើ​បាប ដោយ​ដាក់​បណ្តាសា ដល់​ជីវិត​គេ​ឡើយ)

31 បើ​សិន​ណា​ជា​ពួក​មនុស្ស​នៅ​ទី​លំនៅ​ខ្ញុំ មិន​បាន​ពោល​ថា តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​បាន​ឆ្អែត ដោយ​អាហារ​របស់​គាត់