យ៉ូប 31:27-33 KHOV

27 រួច​ចិត្ត​ខ្ញុំ​មាន​សេចក្តី​ល្បួង​ដោយ​សំងាត់ ហើយ​មាត់​ក៏​បាន​ថើប​ដៃ​របស់​ខ្ញុំ

28 យ៉ាង​នោះ​ក៏​ជា​ការ​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស​ដែរ ដ្បិត​ដូច្នោះ ខ្ញុំ​បាន​លះ​ចោល​ព្រះ​ដែល​គង់​នៅ​ស្ថាន​លើ​ហើយ

29 បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ ដោយ​ឃើញ​សេចក្តី​ហិន‌វិនាស​របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ចិត្ត​ឡើង ក្នុង​កាល​ដែល​សេចក្តី​អាក្រក់​បាន​មក​ដល់​គេ

30 (ប៉ុន្តែ​គ្មាន​ទេ គឺ​ខ្ញុំ​មិន​បាន​ឲ្យ​មាត់​ធ្វើ​បាប ដោយ​ដាក់​បណ្តាសា ដល់​ជីវិត​គេ​ឡើយ)

31 បើ​សិន​ណា​ជា​ពួក​មនុស្ស​នៅ​ទី​លំនៅ​ខ្ញុំ មិន​បាន​ពោល​ថា តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​បាន​ឆ្អែត ដោយ​អាហារ​របស់​គាត់

32 (សូម្បី​តែ​ពួក​ដំណើរ ក៏​មិន​បាន​ដេក​នៅ​នា​ផ្លូវ​ដែរ ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​វិញ)

33 បើ​ខ្ញុំ​បាន​គ្រប​បាំង​សេចក្តី​រំលង​របស់​ខ្ញុំ ដូច​ជា​មនុស្ស​លោក ដោយ​លាក់​សេចក្តី​អាក្រក់​ខ្ញុំ​នៅ​ក្នុង​ទ្រូង