28 យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះដែលគង់នៅស្ថានលើហើយ
29 បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្តីហិនវិនាសរបស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្តីអាក្រក់បានមកដល់គេ
30 (ប៉ុន្តែគ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្តាសា ដល់ជីវិតគេឡើយ)
31 បើសិនណាជាពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា តើមានអ្នកឯណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់
32 (សូម្បីតែពួកដំណើរ ក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅវិញ)
33 បើខ្ញុំបានគ្របបាំងសេចក្តីរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្តីអាក្រក់ខ្ញុំនៅក្នុងទ្រូង
34 ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយសេចក្តីមើលងាយរបស់គ្រួផ្សេងៗបាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម ឥតដែលចេញតាមមាត់ទ្វារសោះ-