យ៉ូប 31:33-39 KHOV

33 បើ​ខ្ញុំ​បាន​គ្រប​បាំង​សេចក្តី​រំលង​របស់​ខ្ញុំ ដូច​ជា​មនុស្ស​លោក ដោយ​លាក់​សេចក្តី​អាក្រក់​ខ្ញុំ​នៅ​ក្នុង​ទ្រូង

34 ព្រោះ​តែ​ខ្លាច​ចំពោះ​ហ្វូង​មនុស្ស ហើយ​សេចក្តី​មើល‌ងាយ​របស់​គ្រួ​ផ្សេងៗ​បាន​នាំ​ឲ្យ​ខ្ញុំ​ភ័យ ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​នៅ​ស្ងៀម ឥត​ដែល​ចេញ​តាម​មាត់​ទ្វារ​សោះ-

35 ឱ​បើ​មាន​អ្នក​ណា​មួយ​ស្តាប់​ខ្ញុំ​ទៅ​អេះ មើល ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ​បាន​ធ្វើ​ពាក្យ​ថ្លែង​ការ​ទៅ​អេះ

36 នោះ​ប្រាកដ​ជា​ខ្ញុំ​នឹង​យក​ទៅ​ដោយ​ភ្ជាប់​នឹង​ស្មា ហើយ​ចង​ភ្ជាប់​នៅ​ក្បាល​ដូច​ជា​ក្បាំង

37 ខ្ញុំ​នឹង​ទូល​ទ្រង់​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ទ្រង់​ដូច​អ្នក​ប្រធាន​ណា​មួយ

38 បើ​សិន​ជា​ដី​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំ ហើយ​គន្លង​ទាំង​ប៉ុន្មាន​យំ​ជា​មួយ​គ្នា

39 បើ​ខ្ញុំ​បាន​បរិភោគ​ផល​នៃ​ដី​នោះ​ឥត​បង់​ថ្លៃ ឬ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​បង់​ជីវិត​ទៅ