យ៉ូប 31:35-40 KHOV

35 ឱ​បើ​មាន​អ្នក​ណា​មួយ​ស្តាប់​ខ្ញុំ​ទៅ​អេះ មើល ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ​បាន​ធ្វើ​ពាក្យ​ថ្លែង​ការ​ទៅ​អេះ

36 នោះ​ប្រាកដ​ជា​ខ្ញុំ​នឹង​យក​ទៅ​ដោយ​ភ្ជាប់​នឹង​ស្មា ហើយ​ចង​ភ្ជាប់​នៅ​ក្បាល​ដូច​ជា​ក្បាំង

37 ខ្ញុំ​នឹង​ទូល​ទ្រង់​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ទ្រង់​ដូច​អ្នក​ប្រធាន​ណា​មួយ

38 បើ​សិន​ជា​ដី​របស់​ខ្ញុំ​ស្រែក​ឡើង​ទាស់​នឹង​ខ្ញុំ ហើយ​គន្លង​ទាំង​ប៉ុន្មាន​យំ​ជា​មួយ​គ្នា

39 បើ​ខ្ញុំ​បាន​បរិភោគ​ផល​នៃ​ដី​នោះ​ឥត​បង់​ថ្លៃ ឬ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​បង់​ជីវិត​ទៅ

40 នោះ​សូម​ឲ្យ​មាន​តែ​បន្លា​ដុះ​ឡើង​ជំនួស​ស្រូវ​ភោជ្ជ‌សាលី ហើយ​ស្រងែ​ជំនួស​ស្រូវ​ឱក​វិញ​ចុះ។ពាក្យ​របស់​យ៉ូប​ចប់​តែ​ប៉ុណ្ណេះ។