យ៉ូប 31:5-11 KHOV

5 បើ​ខ្ញុំ​បាន​ដើរ​ដោយ​សេចក្តី​ភូត‌ភរ ហើយ​ជើង​ខ្ញុំ​បាន​រហ័ស​ទៅ​តាម​សេចក្តី​ល្បួង

6 នោះ​សូម​ឲ្យ​ព្រះ​ថ្លឹង​ខ្ញុំ ដោយ​ជញ្ជីង​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​គំនិត​ទៀង​ត្រង់​របស់​ខ្ញុំ

7 បើ​ជើង​ខ្ញុំ​បាន​ឈាន​ចេញ​ពី​ផ្លូវ ហើយ​ចិត្ត​បាន​ទៅ​តាម​ភ្នែក បើ​មាន​សេចក្តី​ស្មោក‌គ្រោក​អ្វី​ជាប់​នៅ​ដៃ​ខ្ញុំ

8 នោះ​សូម​ឲ្យ​ខ្ញុំ​សាប‌ព្រោះ ហើយ​ម្នាក់​ទៀត​ស៊ី​ផល​ចុះ អើ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​រំលើង​ផល​ក្នុង​ស្រែ​ចំការ​ខ្ញុំ​ទាំង​អស់​ទៅ​ផង

9 បើ​ចិត្ត​ខ្ញុំ​បាន​ចុះ​ចូល​នឹង​សេចក្តី​លួង‌លោម​របស់​ស្ត្រី​ណា ហើយ​ខ្ញុំ​បាន​លប​ចាំ​នៅ​មាត់​ទ្វារ​អ្នក​ជិត​ខាង​ខ្ញុំ

10 នោះ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​បាន​កិន​ស្រូវ​ឲ្យ​ម្នាក់​ទៀត ហើយ​ឲ្យ​មនុស្ស​ឯ​ទៀត​រួម​រស់​ជា​មួយ​ចុះ

11 ដ្បិត​យ៉ាង​នោះ​ជា​ការ​មាន​ទោស​យ៉ាង​ធ្ងន់ ជា​សេចក្តី​ទុច្ចរិត​ដែល​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស