យ៉ូប 31:8-14 KHOV

8 នោះ​សូម​ឲ្យ​ខ្ញុំ​សាប‌ព្រោះ ហើយ​ម្នាក់​ទៀត​ស៊ី​ផល​ចុះ អើ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​រំលើង​ផល​ក្នុង​ស្រែ​ចំការ​ខ្ញុំ​ទាំង​អស់​ទៅ​ផង

9 បើ​ចិត្ត​ខ្ញុំ​បាន​ចុះ​ចូល​នឹង​សេចក្តី​លួង‌លោម​របស់​ស្ត្រី​ណា ហើយ​ខ្ញុំ​បាន​លប​ចាំ​នៅ​មាត់​ទ្វារ​អ្នក​ជិត​ខាង​ខ្ញុំ

10 នោះ​សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​បាន​កិន​ស្រូវ​ឲ្យ​ម្នាក់​ទៀត ហើយ​ឲ្យ​មនុស្ស​ឯ​ទៀត​រួម​រស់​ជា​មួយ​ចុះ

11 ដ្បិត​យ៉ាង​នោះ​ជា​ការ​មាន​ទោស​យ៉ាង​ធ្ងន់ ជា​សេចក្តី​ទុច្ចរិត​ដែល​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស

12 នោះ​ជា​ភ្លើង​ដែល​ឆេះ​បន្សុស​រហូត​ដល់​ស្ថាន​វិនាស ហើយ​នឹង​រំលើង​អស់​ទាំង​ផល​ចំរើន​របស់​ខ្ញុំ

13 បើ​ខ្ញុំ​ដែល​មើល‌ងាយ​រឿង​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្ញុំ ក្នុង​កាល​ដែល​វា​បាន​តវ៉ា​នឹង​ខ្ញុំ

14 យ៉ាង​នោះ តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្តេច ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ក្រោក​ឡើង កាល​ណា​ទ្រង់​ពិចារណា​សួរ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​ឆ្លើយ​ដល់​ទ្រង់​ដូច​ម្តេច