9 បើចិត្តខ្ញុំបានចុះចូលនឹងសេចក្តីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ
10 នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ
11 ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់ ជាសេចក្តីទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស
12 នោះជាភ្លើងដែលឆេះបន្សុសរហូតដល់ស្ថានវិនាស ហើយនឹងរំលើងអស់ទាំងផលចំរើនរបស់ខ្ញុំ
13 បើខ្ញុំដែលមើលងាយរឿងរបស់បាវប្រុសបាវស្រីខ្ញុំ ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ
14 យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច ក្នុងកាលដែលព្រះទ្រង់ក្រោកឡើង កាលណាទ្រង់ពិចារណាសួរខ្ញុំ នោះតើខ្ញុំនឹងឆ្លើយដល់ទ្រង់ដូចម្តេច
15 ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ តើមិនមែនជាព្រះតែ១ដែលស្អាងយើងទាំង២នៅក្នុងផ្ទៃម្តាយទេឬអី។