យ៉ូប 32:15-21 KHOV

15 ដូច្នេះ អ្នក​ទាំង​៣​នោះ​ក៏​គាំង​នៅ ឥត​មាន​ឆ្លើយ​ទៀត​ឡើយ គេ​រក​ផ្លូវ​នឹង​និយាយ​មិន​បាន​ផង។

16 តើ​គួរ​ឲ្យ​ខ្ញុំ​រង់‌ចាំ​ទៀត ដោយ​ព្រោះ​តែ​គេ​មិន​ពោល​ទៀត ហើយ​ស្ងៀម​នៅ ឥត​ឆ្លើយ​ត​ទៅ​ទៀត​ឬ​អី

17 ទេ ចំណែក​ខាង​ខ្ញុំ ចង់​ឆ្លើយ​ដែរ ខ្ញុំ​នឹង​សំដែង​គំនិត​របស់​ខ្ញុំ

18 ដ្បិត​ខ្ញុំ​មាន​ពេញ​ហើយ ដោយ​ខ​សេចក្តី ឯ​វិញ្ញាណ​ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ ក៏​បណ្តាល​ខ្ញុំ​ផង

19 មើល ចិត្ត​ខ្ញុំ​ប្រៀប​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​ឥត​មាន​ផ្លូវ​ឲ្យ​ខ្យល់​ចេញ ដូច​ជា​ថង់​ស្បែក​ថ្មី​ដែល​រៀប​នឹង​ធ្លាយ​ហើយ

20 ខ្ញុំ​នឹង​និយាយ​ចេញ ដើម្បី​ឲ្យ​បាន​ធូរ​ចិត្ត ខ្ញុំ​នឹង​បើក​បបូរ​មាត់​ឆ្លើយ​តប​ទៅ

21 សូម​កុំ​ឲ្យ​ខ្ញុំ​យល់​ដល់​មុខ​អ្នក​ណា ឬ​លើក​មុខ​អ្នក​ណា​ដោយ​ពាក្យ​បញ្ចើច​ឡើយ