យ៉ូប 32:3-9 KHOV

3 គាត់​ក៏​ខឹង​នឹង​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់​នោះ​ដែរ ពី​ព្រោះ​គេ​បាន​កាត់​ទោស​ដល់​យ៉ូប តែ​រក​ឆ្លើយ​តប​នឹង​លោក​មិន​បាន

4 រីឯ​អេលី‌ហ៊ូវ គាត់​បាន​រង់‌ចាំ​ឱកាស​នឹង​និយាយ​ជា​មួយ​នឹង​យ៉ូប ពី​ព្រោះ​គេ​សុទ្ធ​តែ​ចាស់ៗ​ជាង​ខ្លួន

5 ដូច្នេះ កាល​អេលី‌ហ៊ូវ​ឃើញ​ថា អ្នក​ទាំង​៣​នោះ​រក​ឆ្លើយ​មិន​បាន នោះ​គាត់​ក៏​កើត​មាន​សេចក្តី​កំហឹង​ឡើង។

6 នោះ​អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​នៅ​ក្មេង ហើយ​អ្នក​រាល់​គ្នា​មាន​អាយុ​ច្រើន ហេតុ​នោះ​បាន​ជា​ខ្ញុំ​ខ្លាច​មិន​ហ៊ាន​សំដែង​គំនិត​ខ្ញុំ

7 ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន​បង្រៀន​ពី​ប្រាជ្ញា

8 ប៉ុន្តែ មនុស្ស​លោក​សុទ្ធ​តែ​មាន​វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក៏​ឲ្យ​មាន​យោបល់

9 មិន​មែន​សុទ្ធ​តែ​ជា​អ្នក​សំខាន់ៗ​ដែល​មាន​ប្រាជ្ញា ឬ​ជា​ពួក​ចាស់ៗ​ប៉ុណ្ណោះ​ដែល​យល់​សេចក្តី​យុត្តិ‌ធម៌​នោះ​ទេ