7 ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើនបង្រៀនពីប្រាជ្ញា
8 ប៉ុន្តែ មនុស្សលោកសុទ្ធតែមានវិញ្ញាណសណ្ឋិតនៅ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាក៏ឲ្យមានយោបល់
9 មិនមែនសុទ្ធតែជាអ្នកសំខាន់ៗដែលមានប្រាជ្ញា ឬជាពួកចាស់ៗប៉ុណ្ណោះដែលយល់សេចក្តីយុត្តិធម៌នោះទេ
10 ហេតុនោះបានជាខ្ញុំថា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសំដែងគំនិតរបស់ខ្ញុំដែរ។
11 មើល ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មានរបស់អ្នករាល់គ្នា កំពុងដែលអ្នករាល់គ្នាស្វែងរកសេចក្តីដែលត្រូវនិយាយ
12 អើ ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ ហើយមើល គ្មានអ្នកណាមួយក្នុងពួកអ្នករាល់គ្នាបានអធិប្បាយផ្ចាញ់យ៉ូប ឬឆ្លើយសបនឹងសំដីលោកទេ
13 ប៉ុន្តែ កុំឲ្យថា យើងបានរកប្រាជ្ញាឃើញហើយនោះឡើយ ដ្បិតព្រះទ្រង់នឹងឈ្នះលោកបាន ឯមនុស្សឈ្នះមិនបានទេ