យ៉ូប 32:9-15 KHOV

9 មិន​មែន​សុទ្ធ​តែ​ជា​អ្នក​សំខាន់ៗ​ដែល​មាន​ប្រាជ្ញា ឬ​ជា​ពួក​ចាស់ៗ​ប៉ុណ្ណោះ​ដែល​យល់​សេចក្តី​យុត្តិ‌ធម៌​នោះ​ទេ

10 ហេតុ​នោះ​បាន​ជា​ខ្ញុំ​ថា សូម​ស្តាប់​ខ្ញុំ​សិន ខ្ញុំ​នឹង​សំដែង​គំនិត​របស់​ខ្ញុំ​ដែរ។

11 មើល ខ្ញុំ​បាន​រង់‌ចាំ​ពាក្យ​អ្នក​រាល់​គ្នា ខ្ញុំ​បាន​ប្រុង​ស្តាប់​ហេតុ​ផល​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា កំពុង​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក​សេចក្តី​ដែល​ត្រូវ​និយាយ

12 អើ ខ្ញុំ​បាន​ប្រុង​ស្តាប់​អ្នក​រាល់​គ្នា​ឲ្យ​យល់​ដែរ ហើយ​មើល គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​អ្នក​រាល់​គ្នា​បាន​អធិប្បាយ​ផ្ចាញ់​យ៉ូប ឬ​ឆ្លើយ​សប​នឹង​សំដី​លោក​ទេ

13 ប៉ុន្តែ កុំ​ឲ្យ​ថា យើង​បាន​រក​ប្រាជ្ញា​ឃើញ​ហើយ​នោះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​នឹង​ឈ្នះ​លោក​បាន ឯ​មនុស្ស​ឈ្នះ​មិន​បាន​ទេ

14 លោក​មិន​បាន​ពោល​ពាក្យ​មក​ចំ​លើ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ឆ្លើយ​តប​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ

15 ដូច្នេះ អ្នក​ទាំង​៣​នោះ​ក៏​គាំង​នៅ ឥត​មាន​ឆ្លើយ​ទៀត​ឡើយ គេ​រក​ផ្លូវ​នឹង​និយាយ​មិន​បាន​ផង។