យ៉ូប 33:1-5 KHOV

1 ដូច្នេះ លោក​យ៉ូប​អើយ ខ្ញុំ​សូម​ឲ្យ​លោក​ស្តាប់​សេចក្តី​អធិប្បាយ​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​អស់​ទាំង​ពាក្យ​របស់​ខ្ញុំ​ចុះ

2 មើល ខ្ញុំ​បាន​បើក​មាត់​ហើយ អណ្តាត​ក៏​បាន​រលាស់​និយាយ​នៅ​ក្នុង​មាត់​ខ្ញុំ

3 ពាក្យ​សំដី​ខ្ញុំ​នឹង​សំដែង​ចេញ ជា​សេចក្តី​ទៀង​ត្រង់​នៃ​ចិត្ត​ខ្ញុំ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​និយាយ​យ៉ាង​ច្បាស់ ពី​សេចក្តី​ដែល​ខ្ញុំ​ដឹង

4 ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​បង្កើត​ខ្ញុំ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​បាន​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជីវិត

5 បើ​លោក​អាច​នឹង​ឆ្លើយ​បាន នោះ​សូម​ឆ្លើយ​មក​ចុះ សូម​រៀប​លំដាប់​សេចក្តី​នៅ​មុខ​ខ្ញុំ រួច​ឈរ​ឡើង