យ៉ូប 33:10-16 KHOV

10 មើល ព្រះ​ទ្រង់​រក​ហេតុ​ទាស់​នឹង​លោក ហើយ​ក៏​រាប់​លោក​ទុក​ដូច​ជា​ខ្មាំង​សត្រូវ​ដល់​ទ្រង់

11 ទ្រង់​បាន​ដាក់​ជើង​លោក​ភ្ជាប់​ដោយ​ខ្នោះ ហើយ​ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​របស់​លោក

12 ដូច្នេះ ខ្ញុំ​នឹង​ឆ្លើយ​ដល់​លោក​ថា ក្នុង​សេចក្តី​នេះ​លោក​មិន​សុចរិត​ទេ ដ្បិត​ព្រះ​ទ្រង់​ធំ​ជាង​មនុស្ស

13 ហេតុ​អ្វី​បាន​ជា​លោក​ត​តាំង​នឹង​ទ្រង់ ដ្បិត​ទ្រង់​មិន​បាច់​នឹង​រៀប‌រាប់​ប្រាប់ ពី​ការ​ណា​មួយ​របស់​ទ្រង់​ទេ

14 តែ​ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ម្តង ២​ដង​ផង ឥត​មាន​អ្នក​ណា​ស្វែង​រក​ន័យ​សេចក្តី​ទេ

15 គឺ​ក្នុង​ពេល​យល់‌សប្តិ ឬ​ក្នុង​ការ​ជាក់​ស្តែង​នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​ដេក​លក់​ស៊ប់​នៅ​ដំណេក​ហើយ

16 នៅ​វេលា​នោះ ទ្រង់​បើក​ត្រចៀក​មនុស្ស ហើយ​ក៏​បោះ​ត្រា​សេចក្តី​ដែល​ទ្រង់​ប្រដៅ​គេ