យ៉ូប 33:15-21 KHOV

15 គឺ​ក្នុង​ពេល​យល់‌សប្តិ ឬ​ក្នុង​ការ​ជាក់​ស្តែង​នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​ដេក​លក់​ស៊ប់​នៅ​ដំណេក​ហើយ

16 នៅ​វេលា​នោះ ទ្រង់​បើក​ត្រចៀក​មនុស្ស ហើយ​ក៏​បោះ​ត្រា​សេចក្តី​ដែល​ទ្រង់​ប្រដៅ​គេ

17 ដើម្បី​នឹង​ទាញ​មនុស្ស​ចេញ​ពី​ការ​ដែល​គេ​គិត​ធ្វើ ហើយ​រាំង‌រា​គេ​ពី​សេចក្តី​អំនួត

18 ទ្រង់​ឃាំង​ព្រលឹង​គេ​ឲ្យ​រួច​ពី​ជង្ហុក ហើយ​ជីវិត​គេ​ឲ្យ​រួច​ពី​ការ​វិនាស​ដោយ​ដាវ។

19 គេ​ត្រូវ​វាយ‌ផ្ចាល ដោយ​ឈឺ​ចាប់​ដេក​នៅ​ដំណេក ហើយ​អស់​ទាំង​ឆ្អឹង​គេ​ក៏​ឈឺ​ដែរ

20 ដល់​ម៉្លេះ​បាន​ជា​ជីវិត​គេ​ធុំ​អាហារ ហើយ​ព្រលឹង​គេ​ក៏​ខ្ពើម​ចំណី

21 សាច់​គេ​ក៏​ស្គាំង‌ស្គម​ទៅ ហើយ​ឆ្អឹង​គេ​ដែល​ពី​ដើម​មើល​មិន​ឃើញ នោះ​ក៏​លេច​ឡើង​រគាម