26 គេនឹងអធិស្ឋានដល់ព្រះ ហើយទ្រង់នឹងប្រោសដល់គេ ឲ្យគេបានឃើញព្រះភក្ត្រទ្រង់ដោយសេចក្តីរីករាយ ហើយទ្រង់នឹងប្រគល់សេចក្តីសុចរិតដល់គេវិញ
27 នោះគេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្តីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំឡើយ
28 ប៉ុន្តែទ្រង់បានលោះព្រលឹងខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ។
29 មើល បណ្តាការទាំងនេះ គឺព្រះទ្រង់ធ្វើ ទ្រង់ធ្វើដល់មនុស្ស២ដង ហើយ៣ដងផង
30 ដើម្បីនឹងទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺដោយពន្លឺនៃមនុស្សរស់
31 ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន សូមឲ្យលោកស្ងៀមនៅ នោះខ្ញុំនឹងនិយាយ
32 បើលោកមានអ្វីនឹងពោល សូមឆ្លើយតបមកចុះ សូមពោលចេញមក ដ្បិតខ្ញុំចង់កែឲ្យលោកបានសុចរិតវិញ