យ៉ូប 33:7-13 KHOV

7 មើល​ខ្ញុំ​ឥត​មាន​សេចក្តី​ស្ញែង​ខ្លាច​ណា នឹង​នាំ​ឲ្យ​លោក​ភ័យ​ទេ ហើយ​អំណាច​ខ្ញុំ​ក៏​នឹង​មិន​សង្កត់​លើ​លោក​ជា​ធ្ងន់​ដែរ។

8 ប៉ុន្តែ លោក​បាន​និយាយ​ឲ្យ​ត្រចៀក​ខ្ញុំ​ឮ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​លោក​ថា

9 លោក​ស្អាត ឥត​មាន​មន្ទិល​ឡើយ លោក​គ្មាន​ទោស ក៏​គ្មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ដែរ

10 មើល ព្រះ​ទ្រង់​រក​ហេតុ​ទាស់​នឹង​លោក ហើយ​ក៏​រាប់​លោក​ទុក​ដូច​ជា​ខ្មាំង​សត្រូវ​ដល់​ទ្រង់

11 ទ្រង់​បាន​ដាក់​ជើង​លោក​ភ្ជាប់​ដោយ​ខ្នោះ ហើយ​ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​របស់​លោក

12 ដូច្នេះ ខ្ញុំ​នឹង​ឆ្លើយ​ដល់​លោក​ថា ក្នុង​សេចក្តី​នេះ​លោក​មិន​សុចរិត​ទេ ដ្បិត​ព្រះ​ទ្រង់​ធំ​ជាង​មនុស្ស

13 ហេតុ​អ្វី​បាន​ជា​លោក​ត​តាំង​នឹង​ទ្រង់ ដ្បិត​ទ្រង់​មិន​បាច់​នឹង​រៀប‌រាប់​ប្រាប់ ពី​ការ​ណា​មួយ​របស់​ទ្រង់​ទេ