8 ប៉ុន្តែ លោកបាននិយាយឲ្យត្រចៀកខ្ញុំឮ ហើយខ្ញុំបានឮសំឡេងនៃពាក្យលោកថា
9 លោកស្អាត ឥតមានមន្ទិលឡើយ លោកគ្មានទោស ក៏គ្មានសេចក្តីទុច្ចរិតណានៅក្នុងខ្លួនដែរ
10 មើល ព្រះទ្រង់រកហេតុទាស់នឹងលោក ហើយក៏រាប់លោកទុកដូចជាខ្មាំងសត្រូវដល់ទ្រង់
11 ទ្រង់បានដាក់ជើងលោកភ្ជាប់ដោយខ្នោះ ហើយក៏ចំណាំមើលអស់ទាំងផ្លូវរបស់លោក
12 ដូច្នេះ ខ្ញុំនឹងឆ្លើយដល់លោកថា ក្នុងសេចក្តីនេះលោកមិនសុចរិតទេ ដ្បិតព្រះទ្រង់ធំជាងមនុស្ស
13 ហេតុអ្វីបានជាលោកតតាំងនឹងទ្រង់ ដ្បិតទ្រង់មិនបាច់នឹងរៀបរាប់ប្រាប់ ពីការណាមួយរបស់ទ្រង់ទេ
14 តែព្រះទ្រង់ក៏មានព្រះបន្ទូលមកម្តង ២ដងផង ឥតមានអ្នកណាស្វែងរកន័យសេចក្តីទេ