1 អេលីហ៊ូវក៏ពោលឡើងទៀតថា
2 ឱមនុស្សប្រាជ្ញរាល់គ្នាអើយ សូមស្តាប់ពាក្យខ្ញុំ ឱពួកអ្នកដែលមានយោបល់អើយ សូមផ្ទៀងត្រចៀកចំពោះខ្ញុំចុះ
3 ដ្បិតត្រចៀកតែងតែល្បងលពាក្យសំដី ដូចជាមាត់តែងភ្លក់រសជាតិអាហារដែរ
4 សូមឲ្យយើងរាល់គ្នារើសយកសេចក្តីណាដែលត្រឹមត្រូវ សំរាប់ពួកយើង ហើយឲ្យយើងបានស្គាល់សេចក្តីដែលល្អនៅក្នុងចំណោមយើង