យ៉ូប 34:1-7 KHOV

1 អេលី‌ហ៊ូវ​ក៏​ពោល​ឡើង​ទៀត​ថា

2 ឱ​មនុស្ស​ប្រាជ្ញ​រាល់​គ្នា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​ពួក​អ្នក​ដែល​មាន​យោបល់​អើយ សូម​ផ្ទៀង​ត្រចៀក​ចំពោះ​ខ្ញុំ​ចុះ

3 ដ្បិត​ត្រចៀក​តែង‌តែ​ល្បង​ល​ពាក្យ​សំដី ដូច​ជា​មាត់​តែង​ភ្លក់​រស‌ជាតិ​អាហារ​ដែរ

4 សូម​ឲ្យ​យើង​រាល់​គ្នា​រើស​យក​សេចក្តី​ណា​ដែល​ត្រឹម​ត្រូវ សំរាប់​ពួក​យើង ហើយ​ឲ្យ​យើង​បាន​ស្គាល់​សេចក្តី​ដែល​ល្អ​នៅ​ក្នុង​ចំណោម​យើង

5 ដ្បិត​លោក​យ៉ូប​បាន​ពោល​ថា លោក​សុចរិត ឯ​ព្រះ​ទ្រង់​បាន​ដក​យក​សេចក្តី​យុត្តិ‌ធម៌ ចេញ​ពី​លោក​ហើយ

6 ទោះ​បើ​លោក​សុចរិត គង់​តែ​បាន​រាប់​ជា​អ្នក​កំភូត​វិញ របួស​របស់​លោក​មើល​មិន​ជា​ទេ ទោះ​បើ​លោក​ឥត​ទោស​ក៏​ដោយ

7 តើ​មាន​អ្នក​ឯ​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្តី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក