យ៉ូប 34:10-16 KHOV

10 ដូច្នេះ ឱ​មនុស្ស​មាន​យោបល់​អើយ សូម​ស្តាប់​ខ្ញុំ​ចុះ កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​ប្រព្រឹត្ត​សេចក្តី​ទុច្ចរិត​នោះ​ឡើយ

11 ដ្បិត​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ផ្លូវ​របស់​ខ្លួន

12 អើ ពិត​ប្រាកដ​ជា​ព្រះ​ទ្រង់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ទ្រង់​នឹង​មិន​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ដែរ

13 តើ​អ្នក​ណា​បាន​ដំរូវ​ឲ្យ​ទ្រង់​គ្រប់‌គ្រង​ផែនដី ឬ​ផ្ទុក​លោកីយ៍​ទាំង​មូល​ទៅ​លើ​ទ្រង់

14 បើ​ទ្រង់​ផ្ចង់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​តែ​ព្រះ‌អង្គ​ទ្រង់ ហើយ​ប្រមូល​វិញ្ញាណ និង​ខ្យល់​ដង្ហើម​ទ្រង់ ត្រឡប់​ទៅ​វិញ

15 នោះ​គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់ ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។

16 ឥឡូវ​នេះ បើ​មាន​យោបល់​ពិត នោះ​សូម​ស្តាប់​សេចក្តី​នេះ​ទៀត សូម​ផ្ទៀង​ត្រចៀក​ចំពោះ​សំឡេង​នៃ​ពាក្យ​របស់​ខ្ញុំ​ចុះ