យ៉ូប 34:13-19 KHOV

13 តើ​អ្នក​ណា​បាន​ដំរូវ​ឲ្យ​ទ្រង់​គ្រប់‌គ្រង​ផែនដី ឬ​ផ្ទុក​លោកីយ៍​ទាំង​មូល​ទៅ​លើ​ទ្រង់

14 បើ​ទ្រង់​ផ្ចង់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​តែ​ព្រះ‌អង្គ​ទ្រង់ ហើយ​ប្រមូល​វិញ្ញាណ និង​ខ្យល់​ដង្ហើម​ទ្រង់ ត្រឡប់​ទៅ​វិញ

15 នោះ​គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់ ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។

16 ឥឡូវ​នេះ បើ​មាន​យោបល់​ពិត នោះ​សូម​ស្តាប់​សេចក្តី​នេះ​ទៀត សូម​ផ្ទៀង​ត្រចៀក​ចំពោះ​សំឡេង​នៃ​ពាក្យ​របស់​ខ្ញុំ​ចុះ

17 ឯ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​សុចរិត តើ​នឹង​គ្រប់‌គ្រង​បាន​ឬ តើ​អ្នក​ហ៊ាន​ថា ព្រះ​ដ៏​សុចរិត​ជា​ទី​បំផុត​ទ្រង់​មាន​ទោស​ឬ

18 ឯ​អ្នក​ណា​ដែល​ទូល​ដល់​ស្តេច​ថា ទ្រង់​ជា​មនុស្ស​ចោល‌ម្សៀត ឬ​ចំពោះ​ពួក​ត្រកូល​ខ្ពស់​ថា លោក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់

19 អ្នក​ណា​ដែល​មិន​កោត‌ខ្លាច​ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ​ជា​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ទាំង​អស់