យ៉ូប 34:22-28 KHOV

22 គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ

23 ដ្បិត​ព្រះ​មិន​ចាំ​បាច់​ពិចារណា​មើល​មនុស្ស​ជា​យូរ ឲ្យ​បាន​កោះ​នាំ​គេ​មក​ជំនុំ​ជំរះ​នៅ​ចំពោះ​ទ្រង់​នោះ​ទេ

24 ទ្រង់​សង្ហារ​មនុស្ស​សំខាន់ៗ​បែប​រក​យល់​មិន​បាន រួច​ទ្រង់​តាំង​ម្នាក់​ទៀត​ឡើង​ជំនួស​គេ

25 គឺ​ដោយ​ព្រោះ​ទ្រង់​ជ្រាប​អស់​ទាំង​អំពើ​របស់​គេ ទ្រង់​ក៏​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​ត្រឡប់‌ត្រឡិន ឲ្យ​គេ​វិនាស​ទៅ

26 ទ្រង់​ប្រហារ​គេ​ទុក​ដូច​ជា​មនុស្ស​អាក្រក់ នៅ​កណ្តាល​ជំនុំ ចំពោះ​មុខ​គេ

27 ដោយ​ព្រោះ​គេ​បាន​បែរ​ចេញ​មិន​តាម​ទ្រង់​ទៀត ហើយ​មិន​ព្រម​ប្រព្រឹត្ត​តាម​ផ្លូវ​ណា​មួយ​របស់​ទ្រង់​ឡើយ

28 ដល់​ម៉្លេះ​បាន​ជា​គេ​បណ្តាល​ឲ្យ​ដំងូរ​របស់​មនុស្ស​ក្រីក្រ បាន​ឮ​ទៅ​ដល់​ទ្រង់ ទ្រង់​ក៏​បាន​ឮ​សំរែក​របស់​មនុស្ស​ដែល​ត្រូវ​សង្កត់‌សង្កិន​ដែរ