32 បទណាដែលទូលបង្គំមិនដឹង នោះសូមទ្រង់បង្រៀនដល់ទូលបង្គំផង បើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិត នោះទូលបង្គំនឹងមិនធ្វើទៀតទេ
33 តើទ្រង់ត្រូវប្រទានរង្វាន់មក ឲ្យត្រូវតាមបំណងចិត្តលោកឬ បានជាលោកមិនព្រមទទួលដូច្នេះ ឯការដែលទទួល ឬមិនទទួល នោះស្រេចនៅលោក មិនមែនស្រេចនឹងខ្ញុំទេ ដូច្នេះ សេចក្តីដែលលោកជ្រាប សូមពោលមកចុះ
34 ឯមនុស្សដែលមានយោបល់ គេនឹងនិយាយមកខ្ញុំ អើ គ្រប់ទាំងមនុស្សមានប្រាជ្ញាដែលស្តាប់ខ្ញុំ គេនឹងថា
35 លោកយ៉ូបពោលពាក្យឥតបើគិត សេចក្តីរបស់លោកឥតខ្លឹមសារផង
36 ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្តីល្បង រហូតដល់ចុង ដោយព្រោះចម្លើយរបស់លោក ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់
37 ដ្បិតលោកបន្ថែមសេចក្តីបះបោរ ទៅលើអំពើបាបរបស់លោកទៀត លោកទះដៃបង្អាប់ នៅកណ្តាលពួកយើង ហើយក៏ចំរើនពាក្យពោលទាស់នឹងព្រះផង។