យ៉ូប 34:33-37 KHOV

33 តើ​ទ្រង់​ត្រូវ​ប្រទាន​រង្វាន់​មក ឲ្យ​ត្រូវ​តាម​បំណង​ចិត្ត​លោក​ឬ បាន​ជា​លោក​មិន​ព្រម​ទទួល​ដូច្នេះ ឯ​ការ​ដែល​ទទួល ឬ​មិន​ទទួល នោះ​ស្រេច​នៅ​លោក មិន​មែន​ស្រេច​នឹង​ខ្ញុំ​ទេ ដូច្នេះ សេចក្តី​ដែល​លោក​ជ្រាប សូម​ពោល​មក​ចុះ

34 ឯ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​និយាយ​មក​ខ្ញុំ អើ គ្រប់​ទាំង​មនុស្ស​មាន​ប្រាជ្ញា​ដែល​ស្តាប់​ខ្ញុំ គេ​នឹង​ថា

35 លោក​យ៉ូប​ពោល​ពាក្យ​ឥត​បើ​គិត សេចក្តី​របស់​លោក​ឥត​ខ្លឹម‌សារ​ផង

36 ខ្ញុំ​ចូល​ចិត្ត​ឲ្យ​លោក​យ៉ូប​ទ្រាំ​រង​សេចក្តី​ល្បង រហូត​ដល់​ចុង ដោយ​ព្រោះ​ចម្លើយ​របស់​លោក ប្រៀប​ដូច​ជា​ពាក្យ​ពោល​របស់​មនុស្ស​អាក្រក់

37 ដ្បិត​លោក​បន្ថែម​សេចក្តី​បះ‌បោរ ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត លោក​ទះ​ដៃ​បង្អាប់ នៅ​កណ្តាល​ពួក​យើង ហើយ​ក៏​ចំរើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង។