យ៉ូប 34:7-13 KHOV

7 តើ​មាន​អ្នក​ឯ​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្តី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក

8 លោក​សេព​គប់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត ក៏​ដើរ​ជា​មួយ​នឹង​មនុស្ស​អាក្រក់

9 ដ្បិត​លោក​ពោល​ថា ដែល​មនុស្ស​បាន​ពេញ​ចិត្ត​នឹង​ព្រះ នោះ​គ្មាន​ប្រយោជន៍​សោះ។

10 ដូច្នេះ ឱ​មនុស្ស​មាន​យោបល់​អើយ សូម​ស្តាប់​ខ្ញុំ​ចុះ កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​ប្រព្រឹត្ត​សេចក្តី​ទុច្ចរិត​នោះ​ឡើយ

11 ដ្បិត​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ផ្លូវ​របស់​ខ្លួន

12 អើ ពិត​ប្រាកដ​ជា​ព្រះ​ទ្រង់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ទ្រង់​នឹង​មិន​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ដែរ

13 តើ​អ្នក​ណា​បាន​ដំរូវ​ឲ្យ​ទ្រង់​គ្រប់‌គ្រង​ផែនដី ឬ​ផ្ទុក​លោកីយ៍​ទាំង​មូល​ទៅ​លើ​ទ្រង់