1 មួយទៀត អេលីហ៊ូវនិយាយថា
2 សេចក្តីនេះលោកស្មានថា គួរគប្បីឬ ដែលលោកចង់ថា សេចក្តីសុចរិតរបស់លោក នោះលើសជាងសេចក្តីសុចរិតរបស់ព្រះ
3 ដោយពាក្យថា តើមានប្រយោជន៍អ្វីដល់ខ្ញុំ ហើយបើខ្ញុំមិនបានធ្វើបាប នោះតើនឹងបានកំរៃជាជាងយ៉ាងណាទៅ
4 ខ្ញុំនឹងតបឆ្លើយដល់លោក ហើយដល់ពួកម៉ាករបស់លោកនេះដែរ