យ៉ូប 35:10-16 KHOV

10 តែ​ឥត​មាន​អ្នក​ណា​ថា ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក ដែល​ទ្រង់​បណ្តាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់

11 ហើយ​បង្រៀន​ដល់​យើង ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ​លើ​អាកាស តើ​ទ្រង់​នៅ​ឯ​ណា នោះ​ទេ

12 គេ​ស្រែក​នៅ​ទី​នេះ ឥត​មាន​អ្នក​ណា​ឆ្លើយ​ឡើយ ដោយ​ព្រោះ​សេចក្តី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​អាក្រក់

13 ពិត​ប្រាកដ​ជា​ព្រះ​ទ្រង់​មិន​ព្រម​ស្តាប់​សំរែក​ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង

14 ចំណង់​បើ​លោក ដែល​ពោល​ថា លោក​មើល​ទ្រង់​មិន​ឃើញ នោះ​តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌រ៉ាវ​នោះ​ក៏​នៅ​ចំពោះ​ទ្រង់ ហើយ​គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ទ្រង់​ទេ​តើ

15 ប៉ុន្តែ ឥឡូវ​នេះ​ដែល​យ៉ូប​ថា ទ្រង់​មិន​ធ្វើ​ទោស​ដោយ​សេចក្តី​ក្រោធ​ទេ ក៏​មិន‌សូវ​រវល់​នឹង​សេចក្តី​ឆ្មើង‌ឆ្មៃ​ដែរ

16 នោះ​ខ្ញុំ​ថា​លោក​បាន​បើក​មាត់​បញ្ចេញ​តែ​សេចក្តី​ឥត​ប្រយោជន៍ ហើយ​បាន​ចំរើន​ពាក្យ​សំដី​ឥត​បើ​គិត​វិញ។