13 ពិតប្រាកដជាព្រះទ្រង់មិនព្រមស្តាប់សំរែកដែលស្រែកជាទទេៗដែរ ព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់មិនព្រមទាំងក្រឡេកមើលផង
14 ចំណង់បើលោក ដែលពោលថា លោកមើលទ្រង់មិនឃើញ នោះតើយ៉ាងណាទៅ ឯរឿងរ៉ាវនោះក៏នៅចំពោះទ្រង់ ហើយគឺលោកវិញដែលត្រូវរង់ចាំទ្រង់ទេតើ
15 ប៉ុន្តែ ឥឡូវនេះដែលយ៉ូបថា ទ្រង់មិនធ្វើទោសដោយសេចក្តីក្រោធទេ ក៏មិនសូវរវល់នឹងសេចក្តីឆ្មើងឆ្មៃដែរ
16 នោះខ្ញុំថាលោកបានបើកមាត់បញ្ចេញតែសេចក្តីឥតប្រយោជន៍ ហើយបានចំរើនពាក្យសំដីឥតបើគិតវិញ។