3 ដោយពាក្យថា តើមានប្រយោជន៍អ្វីដល់ខ្ញុំ ហើយបើខ្ញុំមិនបានធ្វើបាប នោះតើនឹងបានកំរៃជាជាងយ៉ាងណាទៅ
4 ខ្ញុំនឹងតបឆ្លើយដល់លោក ហើយដល់ពួកម៉ាករបស់លោកនេះដែរ
5 សូមពិចារណាមើលស្ថានសួគ៌ចុះ ហើយរំពឹងមើលផ្ទៃមេឃ ដែលខ្ពស់ជាងលោកជាយ៉ាងណា
6 បើលោកបានធ្វើបាប នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់យ៉ាងណាខ្លះ បើអំពើរំលងរបស់លោកបានចំរើនកាន់តែច្រើនឡើង នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់ជាយ៉ាងណា
7 ឬបើលោកសុចរិតវិញ នោះតើលោកបានបន្ថែមអ្វីដល់ទ្រង់ ឬទ្រង់ទទួលអ្វីពីដៃលោក
8 អំពើអាក្រក់របស់លោកអាចនឹងធ្វើបង្ខូចដល់អ្នកដទៃបាន ជាមនុស្សដូចជាលោកដែរ ហើយសេចក្តីសុចរិតរបស់លោកនឹងមានប្រយោជន៍ដល់កូនរបស់មនុស្សដទៃបានដែរ។
9 មានគេថ្ងូរ ដោយព្រោះសេចក្តីសង្កត់សង្កិនយ៉ាងសន្ធឹក ក៏មានគេស្រែករកមនុស្សជួយ ដោយព្រោះតែដៃរបស់មនុស្សមានអំណាចមែន