6 បើលោកបានធ្វើបាប នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់យ៉ាងណាខ្លះ បើអំពើរំលងរបស់លោកបានចំរើនកាន់តែច្រើនឡើង នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់ជាយ៉ាងណា
7 ឬបើលោកសុចរិតវិញ នោះតើលោកបានបន្ថែមអ្វីដល់ទ្រង់ ឬទ្រង់ទទួលអ្វីពីដៃលោក
8 អំពើអាក្រក់របស់លោកអាចនឹងធ្វើបង្ខូចដល់អ្នកដទៃបាន ជាមនុស្សដូចជាលោកដែរ ហើយសេចក្តីសុចរិតរបស់លោកនឹងមានប្រយោជន៍ដល់កូនរបស់មនុស្សដទៃបានដែរ។
9 មានគេថ្ងូរ ដោយព្រោះសេចក្តីសង្កត់សង្កិនយ៉ាងសន្ធឹក ក៏មានគេស្រែករកមនុស្សជួយ ដោយព្រោះតែដៃរបស់មនុស្សមានអំណាចមែន
10 តែឥតមានអ្នកណាថា ឯព្រះដ៏ជាព្រះអង្គបង្កើតខ្ញុំមក ដែលទ្រង់បណ្តាលឲ្យច្រៀងនៅវេលាយប់
11 ហើយបង្រៀនដល់យើង ជាជាងសត្វតិរច្ឆាននៅផែនដី ក៏ឲ្យមានប្រាជ្ញាលើសជាងសត្វហើរលើអាកាស តើទ្រង់នៅឯណា នោះទេ
12 គេស្រែកនៅទីនេះ ឥតមានអ្នកណាឆ្លើយឡើយ ដោយព្រោះសេចក្តីឆ្មើងឆ្មៃរបស់មនុស្សអាក្រក់