យ៉ូប 35:8-14 KHOV

8 អំពើ​អាក្រក់​របស់​លោក​អាច​នឹង​ធ្វើ​បង្ខូច​ដល់​អ្នក​ដទៃ​បាន ជា​មនុស្ស​ដូច​ជា​លោក​ដែរ ហើយ​សេចក្តី​សុចរិត​របស់​លោក​នឹង​មាន​ប្រយោជន៍​ដល់​កូន​របស់​មនុស្ស​ដទៃ​បាន​ដែរ។

9 មាន​គេ​ថ្ងូរ ដោយ​ព្រោះ​សេចក្តី​សង្កត់‌សង្កិន​យ៉ាង​សន្ធឹក ក៏​មាន​គេ​ស្រែក​រក​មនុស្ស​ជួយ ដោយ​ព្រោះ​តែ​ដៃ​របស់​មនុស្ស​មាន​អំណាច​មែន

10 តែ​ឥត​មាន​អ្នក​ណា​ថា ឯ​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក ដែល​ទ្រង់​បណ្តាល​ឲ្យ​ច្រៀង​នៅ​វេលា​យប់

11 ហើយ​បង្រៀន​ដល់​យើង ជា​ជាង​សត្វ​តិរច្ឆាន​នៅ​ផែនដី ក៏​ឲ្យ​មាន​ប្រាជ្ញា​លើស​ជាង​សត្វ​ហើរ​លើ​អាកាស តើ​ទ្រង់​នៅ​ឯ​ណា នោះ​ទេ

12 គេ​ស្រែក​នៅ​ទី​នេះ ឥត​មាន​អ្នក​ណា​ឆ្លើយ​ឡើយ ដោយ​ព្រោះ​សេចក្តី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​អាក្រក់

13 ពិត​ប្រាកដ​ជា​ព្រះ​ទ្រង់​មិន​ព្រម​ស្តាប់​សំរែក​ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង

14 ចំណង់​បើ​លោក ដែល​ពោល​ថា លោក​មើល​ទ្រង់​មិន​ឃើញ នោះ​តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌រ៉ាវ​នោះ​ក៏​នៅ​ចំពោះ​ទ្រង់ ហើយ​គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ទ្រង់​ទេ​តើ