1 អេលីហ៊ូវក៏ពោលតទៅថា
2 សូមទ្រាំចាំខ្ញុំបន្តិចសិន ខ្ញុំនឹងបង្ហាញលោក ដ្បិតខ្ញុំនៅមានសេចក្តីខ្លះនឹងពោលដំកើងពីព្រះ
3 ខ្ញុំនឹងនាំយកសេចក្តីចេះដឹងរបស់ខ្ញុំមកពីចំងាយ ហើយនឹងសំដែងច្បាស់ថា ព្រះដែលបង្កើតខ្ញុំទ្រង់សុចរិត
4 ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ គឺមានព្រះដ៏មានដំរិះសព្វគ្រប់ ទ្រង់គង់នៅជាមួយនឹងខ្ញុំវិញ
5 មើល ព្រះទ្រង់មានព្រះចេស្តា តែទ្រង់មិនមើលងាយដល់អ្នកណាឡើយ ទ្រង់មានឥទ្ធិឫទ្ធិដោយកំឡាំងនៃព្រះដំរិះ