យ៉ូប 36:1-6 KHOV

1 អេលី‌ហ៊ូវ​ក៏​ពោល​ត​ទៅ​ថា

2 សូម​ទ្រាំ​ចាំ​ខ្ញុំ​បន្តិច​សិន ខ្ញុំ​នឹង​បង្ហាញ​លោក ដ្បិត​ខ្ញុំ​នៅ​មាន​សេចក្តី​ខ្លះ​នឹង​ពោល​ដំកើង​ពី​ព្រះ

3 ខ្ញុំ​នឹង​នាំ​យក​សេចក្តី​ចេះ​ដឹង​របស់​ខ្ញុំ​មក​ពី​ចំងាយ ហើយ​នឹង​សំដែង​ច្បាស់​ថា ព្រះ​ដែល​បង្កើត​ខ្ញុំ​ទ្រង់​សុចរិត

4 ដ្បិត​ពិត​ជា​ពាក្យ​ខ្ញុំ មិន​មែន​ជា​ពាក្យ​កំភូត​ទេ គឺ​មាន​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ខ្ញុំ​វិញ

5 មើល ព្រះ​ទ្រង់​មាន​ព្រះ‌ចេស្តា តែ​ទ្រង់​មិន​មើល‌ងាយ​ដល់​អ្នក​ណា​ឡើយ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ​ដោយ​កំឡាំង​នៃ​ព្រះ​ដំរិះ

6 ទ្រង់​មិន​គាំពារ​ជីវិត​របស់​មនុស្ស​អាក្រក់ នោះ​ទេ តែ​ទ្រង់​ប្រោស​មនុស្ស ដែល​ត្រូវ​វេទនា​តាម​ត្រឹម​ត្រូវ