10 ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្តីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្តីទុច្ចរិតវិលមកវិញ
11 បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ទ្រង់ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្តីរុងរឿង ហើយអស់ទាំងឆ្នាំគេ ដោយសេចក្តីអំណរ
12 ប៉ុន្តែ បើគេមិនស្តាប់វិញ នោះគេនឹងត្រូវវិនាសទៅដោយដាវ ហើយនឹងស្លាប់ទៅដោយខ្វះប្រាជ្ញា
13 ឯពួកអ្នកដែលមានចិត្តទមិលល្មើស គេប្រមូលទុកសេចក្តីខ្ញាល់ ហើយកាលណាទ្រង់ចងគេ នោះគេមិនអំពាវនាវទេ
14 ព្រលឹងគេស្លាប់ទៅក្នុងវ័យនៅក្មេងនៅឡើយ ហើយជីវិតគេក៏នៅរួមនឹងពួកស្មោកគ្រោក
15 ទ្រង់ជួយអ្នកដែលមានសេចក្តីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្តីសង្កត់សង្កិន
16 អើ ទ្រង់សព្វព្រះហឫទ័យចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្តីត្បៀតត្បុលឡើយ យ៉ាងនោះ អាហារដែលបានដាក់លើតុលោក នឹងបានជារបស់មានរសដ៏ប្រសើរ។