15 ទ្រង់ជួយអ្នកដែលមានសេចក្តីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្តីសង្កត់សង្កិន
16 អើ ទ្រង់សព្វព្រះហឫទ័យចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្តីត្បៀតត្បុលឡើយ យ៉ាងនោះ អាហារដែលបានដាក់លើតុលោក នឹងបានជារបស់មានរសដ៏ប្រសើរ។
17 ប៉ុន្តែ លោកបានសំរេចពេញទី តាមសេចក្តីជំនុំជំរះរបស់មនុស្សអាក្រក់ ដូច្នេះ សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតបានចាប់លោកហើយ
18 កុំបីលោកទុកឲ្យសេចក្តីក្រោធបណ្តាលឲ្យទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ
19 តើសំរែករបស់លោក ឬឫទ្ធិនៃកំឡាំងលោកនឹងបានល្មម អាចនឹងជួយឲ្យលោករួចពីសេចក្តីទុក្ខនេះបានឬទេ
20 កុំឲ្យសង្វាតចង់បានពេលយប់ ជាពេលដែលពួកជនត្រូវដកចេញពីកន្លែងគេនោះឡើយ
21 ត្រូវឲ្យប្រយ័ត្ន និងចៀសចេញពីសេចក្តីទុច្ចរិត ដ្បិតលោកបានរើសសេចក្តីនោះជំនួសការរងទុក្ខវិញ។