យ៉ូប 36:17-23 KHOV

17 ប៉ុន្តែ លោក​បាន​សំរេច​ពេញ​ទី តាម​សេចក្តី​ជំនុំ​ជំរះ​របស់​មនុស្ស​អាក្រក់ ដូច្នេះ សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត​បាន​ចាប់​លោក​ហើយ

18 កុំ​បី​លោក​ទុក​ឲ្យ​សេចក្តី​ក្រោធ​បណ្តាល​ឲ្យ​ទាស់​ទទឹង​នឹង​ការ​រាង‌ចាល​ឡើយ ក៏​កុំ​ឲ្យ​ថ្លៃ​លោះ​យ៉ាង​ធំ​ក្រៃលែង​នេះ នាំ​ឲ្យ​លោក​វង្វេង​ចេញ​ដែរ

19 តើ​សំរែក​របស់​លោក ឬ​ឫទ្ធិ​នៃ​កំឡាំង​លោក​នឹង​បាន​ល្មម អាច​នឹង​ជួយ​ឲ្យ​លោក​រួច​ពី​សេចក្តី​ទុក្ខ​នេះ​បាន​ឬ​ទេ

20 កុំ​ឲ្យ​សង្វាត​ចង់​បាន​ពេល​យប់ ជា​ពេល​ដែល​ពួក​ជន​ត្រូវ​ដក​ចេញ​ពី​កន្លែង​គេ​នោះ​ឡើយ

21 ត្រូវ​ឲ្យ​ប្រយ័ត្ន និង​ចៀស​ចេញ​ពី​សេចក្តី​ទុច្ចរិត ដ្បិត​លោក​បាន​រើស​សេចក្តី​នោះ​ជំនួស​ការ​រង​ទុក្ខ​វិញ។

22 មើល ព្រះ​ទ្រង់​ធ្វើ​ការ​យ៉ាង​ខ្ពស់​វិសេស ដោយ​ឫទ្ធិ​របស់​ទ្រង់ តើ​មាន​គ្រូ​ឯ​ណា​ដែល​ប្រៀប‌ផ្ទឹម​នឹង​ទ្រង់​បាន

23 តើ​អ្នក​ណា​បាន​បង្គាប់​បង្ហាញ​ផ្លូវ ដែល​ទ្រង់​ត្រូវ​ដើរ ឬ​អ្នក​ណា​ហ៊ាន​ថា ទ្រង់​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត