យ៉ូប 36:21-27 KHOV

21 ត្រូវ​ឲ្យ​ប្រយ័ត្ន និង​ចៀស​ចេញ​ពី​សេចក្តី​ទុច្ចរិត ដ្បិត​លោក​បាន​រើស​សេចក្តី​នោះ​ជំនួស​ការ​រង​ទុក្ខ​វិញ។

22 មើល ព្រះ​ទ្រង់​ធ្វើ​ការ​យ៉ាង​ខ្ពស់​វិសេស ដោយ​ឫទ្ធិ​របស់​ទ្រង់ តើ​មាន​គ្រូ​ឯ​ណា​ដែល​ប្រៀប‌ផ្ទឹម​នឹង​ទ្រង់​បាន

23 តើ​អ្នក​ណា​បាន​បង្គាប់​បង្ហាញ​ផ្លូវ ដែល​ទ្រង់​ត្រូវ​ដើរ ឬ​អ្នក​ណា​ហ៊ាន​ថា ទ្រង់​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត

24 ត្រូវ​ឲ្យ​លោក​នឹក​ចាំ និង​លើក​ដំកើង​ការ​ទ្រង់​វិញ គឺ​ជា​ការ​ដែល​មនុស្ស​លោក​បាន​ច្រៀង​សរសើរ​ដែរ

25 មនុស្ស​ផង​ទាំង‌ឡាយ​រំពឹង​មើល​ការ​នោះ តែ​គេ​មើល​ពី​ចំងាយ​ទេ

26 មើល ព្រះ​ទ្រង់​ធំ​ណាស់ យើង​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ទ្រង់ នោះ​រក​កំណត់​មិន​បាន

27 គឺ​ទ្រង់​ដែល​ជក់​ទឹក​ទៅ​លើ ឲ្យ​ប្រែ​ជា​ចំហាយ រួច​ទំលាក់​ជា​ភ្លៀង​វិញ