យ៉ូប 36:25-31 KHOV

25 មនុស្ស​ផង​ទាំង‌ឡាយ​រំពឹង​មើល​ការ​នោះ តែ​គេ​មើល​ពី​ចំងាយ​ទេ

26 មើល ព្រះ​ទ្រង់​ធំ​ណាស់ យើង​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ទ្រង់ នោះ​រក​កំណត់​មិន​បាន

27 គឺ​ទ្រង់​ដែល​ជក់​ទឹក​ទៅ​លើ ឲ្យ​ប្រែ​ជា​ចំហាយ រួច​ទំលាក់​ជា​ភ្លៀង​វិញ

28 ជា​ទឹក​ដែល​ពពក​ចាក់​ចុះ​មក ឲ្យ​ធ្លាក់​ជា​បរិបូរ ស្រោច‌ស្រព​លើ​មនុស្ស​លោក

29 អើ តើ​មាន​អ្នក​ណា​យល់​ពី​ការ​រាច​ពពក ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ទ្រង់​បាន

30 មើល​ទ្រង់​បំព្រាច​ពន្លឺ​រស្មី​ព័ទ្ធ​ជុំវិញ​ទ្រង់ ហើយ​ក៏​គ្រប​បាំង​ទាំង​បាត​សមុទ្រ​ផង

31 ដ្បិត​គឺ​ដោយ‌សារ​ការ​ទាំង​នោះ ដែល​ទ្រង់​ពិចារណា​មើល​អស់​ទាំង​សាសន៍ ទ្រង់​ប្រោស​ប្រទាន​អាហារ​ឲ្យ​ជា​បរិបូរ