យ៉ូប 36:28-33 KHOV

28 ជា​ទឹក​ដែល​ពពក​ចាក់​ចុះ​មក ឲ្យ​ធ្លាក់​ជា​បរិបូរ ស្រោច‌ស្រព​លើ​មនុស្ស​លោក

29 អើ តើ​មាន​អ្នក​ណា​យល់​ពី​ការ​រាច​ពពក ឬ​ពី​សៀង​ផ្គរ​នៅ​ឯ​ពន្លា​របស់​ទ្រង់​បាន

30 មើល​ទ្រង់​បំព្រាច​ពន្លឺ​រស្មី​ព័ទ្ធ​ជុំវិញ​ទ្រង់ ហើយ​ក៏​គ្រប​បាំង​ទាំង​បាត​សមុទ្រ​ផង

31 ដ្បិត​គឺ​ដោយ‌សារ​ការ​ទាំង​នោះ ដែល​ទ្រង់​ពិចារណា​មើល​អស់​ទាំង​សាសន៍ ទ្រង់​ប្រោស​ប្រទាន​អាហារ​ឲ្យ​ជា​បរិបូរ

32 ទ្រង់​យក​រន្ទះ​កាន់​នៅ​ព្រះ‌ហស្ត ហើយ​ក៏​បាញ់​ទៅ​ចំ​ពួក​ខ្មាំង​សត្រូវ

33 សូរ​គ្រាំ‌គ្រេង​នោះ​សំដែង​ពី​ទ្រង់ ដូច​ជា​ក៏​ឲ្យ​ពពួក​សត្វ​ដឹង​ពេល​ដែល​ត្រូវ​ភ្លៀង‌ផ្គរ​នោះ​ដែរ។