4 ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ គឺមានព្រះដ៏មានដំរិះសព្វគ្រប់ ទ្រង់គង់នៅជាមួយនឹងខ្ញុំវិញ
5 មើល ព្រះទ្រង់មានព្រះចេស្តា តែទ្រង់មិនមើលងាយដល់អ្នកណាឡើយ ទ្រង់មានឥទ្ធិឫទ្ធិដោយកំឡាំងនៃព្រះដំរិះ
6 ទ្រង់មិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែទ្រង់ប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ
7 ទ្រង់មិនដកព្រះនេត្រចេញពីមនុស្សសុចរិតឡើយ គឺទ្រង់តាំងឲ្យគេអង្គុយលើបល្ល័ង្ក ជាមួយនឹងពួកស្តេច ឲ្យនៅអស់កល្បជានិច្ចវិញ ហើយគេបានថ្កើងឡើង
8 បើកាលណាគេត្រូវជាប់ច្រវាក់ ឬជាប់ចំណងនៃសេចក្តីវេទនា
9 នោះទ្រង់ក៏បង្ហាញឲ្យគេឃើញអំពើរបស់គេ ព្រមទាំងសេចក្តីរំលងរបស់គេ ដែលគេប្រព្រឹត្តដោយហួសល្បត់
10 ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្តីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្តីទុច្ចរិតវិលមកវិញ