យ៉ូប 36:8-14 KHOV

8 បើ​កាល​ណា​គេ​ត្រូវ​ជាប់​ច្រវាក់ ឬ​ជាប់​ចំណង​នៃ​សេចក្តី​វេទនា

9 នោះ​ទ្រង់​ក៏​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើ​របស់​គេ ព្រម​ទាំង​សេចក្តី​រំលង​របស់​គេ ដែល​គេ​ប្រព្រឹត្ត​ដោយ​ហួស​ល្បត់

10 ទ្រង់​ក៏​បើក​ត្រចៀក​គេ​ឲ្យ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​បង្គាប់​ឲ្យ​គេ​វេះ​ចេញ​ពី​សេចក្តី​ទុច្ចរិត​វិល​មក​វិញ

11 បើ​គេ​ស្តាប់​តាម ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ នោះ​គេ​នឹង​រស់​នៅ​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​គេ ដោយ​សេចក្តី​រុងរឿង ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្តី​អំណរ

12 ប៉ុន្តែ បើ​គេ​មិន​ស្តាប់​វិញ នោះ​គេ​នឹង​ត្រូវ​វិនាស​ទៅ​ដោយ​ដាវ ហើយ​នឹង​ស្លាប់​ទៅ​ដោយ​ខ្វះ​ប្រាជ្ញា

13 ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទមិល​ល្មើស គេ​ប្រមូល​ទុក​សេចក្តី​ខ្ញាល់ ហើយ​កាល​ណា​ទ្រង់​ចង​គេ នោះ​គេ​មិន​អំពាវ‌នាវ​ទេ

14 ព្រលឹង​គេ​ស្លាប់​ទៅ​ក្នុង​វ័យ​នៅ​ក្មេង​នៅ​ឡើយ ហើយ​ជីវិត​គេ​ក៏​នៅ​រួម​នឹង​ពួក​ស្មោក‌គ្រោក