14 ពន្លឺនោះក៏ប្រែទៅបែបដូចជាដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ
15 ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។
16 តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជំរៅនៃបាតសមុទ្រឬទេ
17 ឯទ្វារនៃសេចក្តីស្លាប់ តើបានសំដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារនៃម្លប់សេចក្តីស្លាប់ហើយឬនៅ
18 តើឯងបានពិចារណាឃើញទទឹងបណ្តោយនៃផែនដីឬ ចូរប្រាប់មកចុះ បើឯងដឹងសេចក្តីទាំងអស់នេះហើយ។
19 តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្តីងងឹត តើមានកន្លែងនៅឯណា
20 ដើម្បីឲ្យឯងបាននាំទៅដល់ព្រំដែន ហើយឲ្យឯងបានស្គាល់ផ្លូវទៅឯទីលំនៅនៃសេចក្តីនោះ