17 ឯទ្វារនៃសេចក្តីស្លាប់ តើបានសំដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារនៃម្លប់សេចក្តីស្លាប់ហើយឬនៅ
18 តើឯងបានពិចារណាឃើញទទឹងបណ្តោយនៃផែនដីឬ ចូរប្រាប់មកចុះ បើឯងដឹងសេចក្តីទាំងអស់នេះហើយ។
19 តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្តីងងឹត តើមានកន្លែងនៅឯណា
20 ដើម្បីឲ្យឯងបាននាំទៅដល់ព្រំដែន ហើយឲ្យឯងបានស្គាល់ផ្លូវទៅឯទីលំនៅនៃសេចក្តីនោះ
21 ប្រាកដជាឯងដឹងមែន ដ្បិតនៅគ្រានោះ ឯងបានកើតមកហើយ ឯអាយុឯង ក៏វែងយូរណាស់ផង
22 តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ តើបានឃើញឃ្លាំងនៃព្រិល
23 ដែលអញបានបំរុងទុកសំរាប់គ្រាអន្តរាយឬ គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចំបាំង