យ៉ូប 38:25-31 KHOV

25 តើ​អ្នក​ណា​បាន​ជីក​ផ្លូវ​ឲ្យ​ទឹក​ធំ​ហូរ​មក ឬ​ផ្លូវ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ផ្គរ

26 ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នោះ​ឡើយ

27 ប្រយោជន៍​តែ​នឹង​ចំអែត​ដី​ចោល​ទទេ ហើយ​ហួត‌ហែង និង​ធ្វើ​ឲ្យ​ស្មៅ​ពន្លក​ដុះ​ឡើង​នោះ

28 តើ​ភ្លៀង​មាន​ឪពុក​ឬ តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម

29 តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក​ដែល​មក​ពី​លើ​មេឃ

30 ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជំរៅ នោះ​ទឹក​បាន​កក​ហើយ។

31 តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់ ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ