26 ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុកដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនោះឡើយ
27 ប្រយោជន៍តែនឹងចំអែតដីចោលទទេ ហើយហួតហែង និងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ
28 តើភ្លៀងមានឪពុកឬ តើអ្នកណាបានបង្កើតដំណក់សន្សើម
29 តើទឹកកកបានចេញពីផ្ទៃអ្នកណា តើអ្នកណាបានបង្កើតសន្សើមកកដែលមកពីលើមេឃ
30 ឯទឹកក៏ក្លាយទៅដូចជាថ្ម ហើយខាងលើទីជំរៅ នោះទឹកបានកកហើយ។
31 តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ
32 តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មានចេញតាមរដូវបាន ឬ និងដំរង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ