យ៉ូប 38:29-35 KHOV

29 តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក​ដែល​មក​ពី​លើ​មេឃ

30 ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជំរៅ នោះ​ទឹក​បាន​កក​ហើយ។

31 តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់ ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ

32 តើ​ឯង​អាច​នឹង​នាំ​រាសី‌ច័ក្រ​ទាំង​ប៉ុន្មាន​ចេញ​តាម​រដូវ​បាន ឬ និង​ដំរង់​ផ្កាយ​ក្រពើ ព្រម​ទាំង​កូន​ផង​បាន​ឬ

33 តើ​ឯង​ស្គាល់​របៀប​នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ តើ​ឯង​នឹង​បង្គាប់​អំណាច​នៃ​របស់​ទាំង​នោះ​លើ​ផែនដី​បាន​ដែរ​ឬ។

34 តើ​ឯង​នឹង​បន្លឺ​សំឡេង​ឡើង បង្គាប់​ដល់​ពពក ឲ្យ​បាន​ទឹក​ជា​បរិបូរ​ធ្លាក់​មក​លើ​ឯង​បាន​ឬ

35 តើ​អាច​នឹង​បញ្ចេញ​ផ្លេក‌បន្ទោរ ឲ្យ​បាន​ចេញ​ទៅ ដោយ​ឆ្លើយ​មក​ឯង​ថា «បាទ» បាន​ឬ​ទេ