1 តើឯងដឹងជាវេលាណាដែលពពែព្រៃ នៅភ្នំថ្មសំរាលកូន ឬនឹងចំណាំបានពេលដែលក្តាន់ញីទំលាក់កូនឬទេ
2 តើឯងនឹងកំណត់ដឹងជាវាត្រូវមានទំងន់ប៉ុន្មានខែ ឬរដូវដែលនឹងកើតកូនមកឬទេ
3 វាចំកោងខ្លួនសំរាលកូនមក រួចផុតពីសេចក្តីឈឺចាប់របស់វា
4 កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។