2 តើឯងនឹងកំណត់ដឹងជាវាត្រូវមានទំងន់ប៉ុន្មានខែ ឬរដូវដែលនឹងកើតកូនមកឬទេ
3 វាចំកោងខ្លួនសំរាលកូនមក រួចផុតពីសេចក្តីឈឺចាប់របស់វា
4 កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។
5 តើអ្នកណាបានលែងលាព្រៃ ឲ្យមានសេរីភាព ឬអ្នកណាបានស្រាយចំណងលាផ្លាង
6 ដែលអញបានឲ្យមានទីកន្លែងនៅទីរហោស្ថាន ហើយទីមានដីប្រៃជាលំនៅវា
7 វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសំរែកនៃអ្នកបញ្ចេរវាឡើយ
8 ដងភ្នំជាទីរកស៊ីរបស់វា វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។