21 វាកាយបូលដីនៅវាលច្រកភ្នំ ហើយក៏អរសប្បាយដោយកំឡាំងវា ក៏ចេញទៅប្រទល់នឹងមនុស្ស ដែលពាក់គ្រឿងសស្ត្រាវុធ
22 វាមើលងាយសេចក្តីភិតភ័យ ហើយមិនចេះរុញរាឡើយ ក៏មិនដែលគេចចេញពីដាវដែរ
23 បំពង់ព្រួញក៏ឮក្រុកក្រាក់នៅលើវា ព្រមទាំងលំពែងដែលភ្លឺផ្លេកៗ និងដែកពួយផង
24 វាកញ្ជ្រោលអន្ទះសាទាំងតន្ត្រំដី ហើយកាលឮសូរត្រែ នោះទប់វាមិនបានឡើយ
25 វេលាណាដែលវាឮសូរត្រែ នោះវាស្រែកថា ហេះហេ វាស្រងក្លិនចំបាំងពីចំងាយ ក៏ស្គាល់សំរែកនៃពួកមេទ័ព និងសូរទ្រហឹងអឺងអាប់។
26 តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ
27 តើឥន្ទ្រីហើរទៅលើ ហើយធ្វើសំបុកនៅទីខ្ពស់តាមបង្គាប់ឯងឬអី